VineNG
World largest Video Streaming Network

Speech Samdech Hun Sen 25 February 2019, Apsara TV

Speech Samdech Hun Sen 25 February 2019, Apsara TV

Duration: 01:00:14Uploaded: 2019 Feb 25

Helps Subscribe to get more videos...!
Speech Samdech Hun Sen 25 February 2019, Apsara TV
ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ចំនួន ៦,២ លាននាក់ កើនឡើង ១១,៥% មកពី ១១០ប្រទេស ជុំវិញពិភពលោក។ នៅ ឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៨ លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិអាចកើនឡើងដល់ ៧,៥ លាននាក់ និង ១៥លាននាក់ នៅឆ្នាំ២០៣០។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធនាការទីក្រុងស្អាត៖ ផ្តល់ភាពកក់ក្តៅ ជារបៀបវារៈថ្នាក់ជាតិ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយអនុវត្តកម្មវិធីការងារជាអាទិភាពចំនួន៥រួមមាន៖
ទី១. ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុងប្រកបដោយភាពវ័យឆ្លាត (Smart City) ដោយការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយជាក់លាក់មួយស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។ ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឱ្យមាន ហ្រី្វ វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ ២០២៣ ។
ទី២. ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងតាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាតកម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាតសង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី១ និងជ័យលាភី បង្គន់សាធារណៈកម្ពុជាលើកទី១ ដែលបានចូលរួមដល់ការលើកកម្ពស់ភាពស្អាត និងអនាម័យ។
ទី៣.
ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវគិតគូរអំពីសណ្តាប់ធ្នាប់ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគររូបនីយកម្ម និងសំណងសិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង ។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធានាឱ្យទីក្រុងរបស់ខ្លួនមានសណ្តាប់ធ្នាប់ល្អមានចំណតយានយន្តត្រឹមត្រូវ មានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ ។
ទី៤. ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ភាគីពាក់ព័ន្ធត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ពេល និងគ្រប់ច្រកល្អកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាត៖ ទីក្រុងដែលមានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រមប្រតិបតិ្តភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីម្ហូបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដាទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ។
ទី៥. ដើម្បីធានាបានចីរភាពការអភិវឌ្ឍទីក្រុងត្រូវអនុវត្តនូវទស្សនាទានបៃតង ខ្ញុំសូមអបអរសាទរជ័យលាភីរង្វាន់សម្តេចតេជោសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ គឺការចូលរួមផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនេះក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាលរាជធានី ខេត្តត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានាបម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវចនាវិស័យទេសចរណ៍ គឺជាការនាំចេញនឹងកន្លែង ហើយទីក្រុងទេសចរណ៍ ធំៗទាំងអស់ត្រូវតែជាទីក្រុងដែលមានខ្សែក្រវ៉ាត់បៃតង (Green Belt) ។
Download links
Speech Samdech Hun Sen 25 February 2019, Apsara TV mp4 video download, Speech Samdech Hun Sen 25 February 2019, Apsara TV 3gp video download, Speech Samdech Hun Sen 25 February 2019, Apsara TV bengali video download, Speech Samdech Hun Sen 25 February 2019, Apsara TV tamil video download, Speech Samdech Hun Sen 25 February 2019, Apsara TV telugu video download, Speech Samdech Hun Sen 25 February 2019, Apsara TV kannada video download, Speech Samdech Hun Sen 25 February 2019, Apsara TV video song download